ក្រុមការងារស្ម័គ្រចិត្ត ក្រុម អ្នកប្រើប្រាស់ Google ធ្វើបទបង្ហាញ នៅខេត្តតាកែវ ក្នុង វិទ្យាស្ថាន សន្តប៉ូល។ ការធ្វើបទបង្ហាញនេះ មានរយះពេល ៣ ម៉ោង គិតត្រឹមម៉ោង ២.០០ ដល់ ៥.០០ ល្ងាច។ ក្រុមការងារស្ម័គ្រចិត្ត ក្នុនោះមាន លោក ឡុញ សាមឌី, លោក ស៊ូ សុវិជ្ជា និង កញ្ញា ស៊ូ សុជីវី បានធ្វើតំណើរ ប្រមាណ ៧០ គីឡូម៉ែត ពី ទីក្រុង ភ្នំពេញ ឆ្ពោះទៅកាន់ វិទ្យាស្ថាន សន្តប៉ូល ដែល ស្ថិតនៅខេត្តតាកែវ។ លោក ឡុញ សាមឌី បានធ្វើបទបង្ហាញ អំពី ផែនទីហ្គូហ្គល (Google Maps) និង កម្មវិធីដៅផែនទីហ្គូហ្គល (Google Map Maker) និង ការប្រកួតដៅផែនទី។ ក្នុងនោះ ក៏មានកាចូល រួម សាកសួរ យ៉ាងសកម្ម ពី និស្សិត ផ្នែក IT ដែលបាន ចូលរួម ក្នុងបទបង្ហាញនេះ។ នេះជារូបភាពខ្លះៗ អំពី កម្មវិធីនេះ |
ព័ត៌មាន >