ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១២ ក្រុមអ្នកប្រើប្រាស់បច្ចេកវិទ្យាហ្គូហ្គលនៅកម្ពុជា (PP GTUG) តំណាងដោយ លោក ឡុញ សាមឌី, លោក ហេង សុវណ្ណ, លោក អានយន, និង លោក ស៊ូសុវិជ្ជា បានធ្វើបទបង្ហាញអំពី ផែនទីហ្គូហ្គល (Google Maps) និង កម្មវិធីដៅផែនទីហ្គូហ្គល (Google Map Maker) នៅឯ វិទ្យាស្ថាន សហប្រតិបត្តិការអន្តរជាតិកម្ពុជា។ លោក ហេង សុវណ្ណ បានណែនាំអំពីសារសំខាន់ របស់ផែនទី ចំពោះវិស័យផ្សេងៗ ដូចជា ទេសចរណ៍ គមនាគមន៍ ជាដើម មុននឹងឈានចូលដល់បទបង្ហាញ ។ ចំណែកលោក អានយន បានណែនាំអំពីការប្រើប្រាស់ Google Map Maker សំរាប់ដៅផែនទី និង តំបន់ផ្សេងៗ។ លោកឡុញសាមឌី ក៏បានបង្ហាញ អំពី ការប្រកួត ដៅផែនទីរបស់ប្រទេស កម្ពុជាទៅលើ Google Map យ៉ាងក្បោះក្បាយ។ បទបង្ហាញនេះបានដំណើការ អស់រយះពេល ជាង៣ ម៉ោង គឺ ចាប់ពី ម៉ោង ២ រសៀល រហូតដល់ម៉ោង ជាង ៥ ល្ងាច។ បទបង្ហាញនេះ ដំណើការបានដោមានការជួយរៀបចំ ពី សំណាក់ លោកគ្រូ សីលិន ប្រធានផ្នែកសិក្សា ពត័មានវិទ្យា នៅវិទ្យាស្ថាន សហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយនិងមាន និសិត្ស ចូលរួមប្រហែល ៧០ នាក់។ ខាងក្រោមជារូបភាពខ្លះៗ អំពីរបទបង្ហាញនេះ។ រូបភាពជាច្រើនទៀត |
ព័ត៌មាន >