បទបង្ហាញ​ផែនទី និង​កម្មវិធី​ដៅ​ផែនទី​ហ្គូហ្គូល នៅ UME ក្រចេះ

posted Jul 29, 2012, 2:50 AM by Sovann Heng   [ updated Dec 16, 2012, 7:18 PM ]
ថ្ងៃ​ទី២៧ កក្កដា ឆ្នាំ​២០១២ ក្រុម​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ហ្គូហ្គល​នៅ​កម្ពុជា​ (PP GTUG) តំណាង​ដោយ លោក ហេង សុវណ្ណ និង លោក ម៉េង គង់ បាន​ធ្វើ​បទ​បង្ហាញ​អំពី ផែនទី​ហ្គូហ្គល (Google Maps) និង កម្មវិធី​ដៅ​ផែនទី​ហ្គូហ្គល (Google Map Maker) នៅ​ឯ​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច សាខា​ខេត្ត​ក្រចេះ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ប្រមាណ ៧០ នាក់ ។

ដើម្បី​ជា​កិច្ច​ចាប់ផ្តើម លោក នាយក​រង គឹម សុថន បាន​ធ្វើ​ចំណាប់​អារម្មណ៍​អំពី​បច្ចេកវិទ្យា​ហ្គូហ្គល និង​អត្ថប្រយោជន៍​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ ដូច​ជា​ការ​ស្រាវជ្រាវ​ ស្វែងរក​ឯកសារ​ផ្សេងៗ​តាមរយៈ​ម៉ាស៊ីន​ស្វែងរក​របស់​ហ្គូហ្គល (Google Search)។ នៅ​ប្រទេស​ជឿនលឿន ប្រជាជន​គេ​និយម​ប្រើ Google Maps ដើម្បី​ដឹង​ទីតាំង​ផ្សេងៗ ក្នុង​ទីក្រុង​ធំៗ ឧបករណ៍​នាំ​ផ្លូវ​ក្នុង​រថយន្ត​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​បើក​បរ​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ដោយ​គ្រាន់​តែ​ស្គាល់​ឈ្មោះ​ទីតាំង​នោះ ដោយ​ពុំ​ចាំបាច់​ទូរស័ព្ទ​សួរ​អ្នក​ដទៃ ។ លោក សុថន បាន​ថ្លែង​អំណរគុណPP GTUG ដែល​បាន​ស្ម័គ្រចិត្ត​ចែករំលែក​នូវ​បទពិសោធន៍​បច្ចេកវិទ្យា​ផែនទី​ហ្គូហ្គល​ដល់​និស្សិត​សាកលវិទ្យាល័យ​របស់​លោក ។

បន្ទាប់​មក​ លោក ហេង សុវណ្ណ បាន​ណែនាំ​អំពី​សារ​សំខាន់ របស់​ផែនទី ចំពោះ​វិស័យ​ផ្សេងៗ ដូច​ជា​ ទេសចរណ៍ គមនាគមន៍ ជាដើម មុន​នឹង​ឈាន​ចូល​ដល់​បទ​បង្ហាញ ។

សិក្ខាកាម​ចូលរួម​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​មុខងារ​ទិដ្ឋភាព​ដង​វិថី Street View របស់​ផែនទី​ហ្គូហ្គល

ទិដ្ឋភាព​ដង​វិថី


និង​ការ​ដៅ​ផែនទី​ហ្គូហ្គល ហើយ​ក៏​បាន​ចាប់ផ្តើម​ដៅ​ភ្លាមៗ បើ​ទោះ​ជា​រូបភាព​ផ្កាយរណប​នៅ​តំបន់​ក្រុង​ក្រចេះ​ពុំ​ច្បាស់ ពុំ​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឡើយ​ក្តី ពីព្រោះ​លោកគ្រូ និង​និស្សិត​រស់​នៅ​តំបន់​នោះ​ស្គាល់​ច្បាស់​ពី​ទីតាំង​ផ្សេងៗ​ក្នុង​តំបន់​របស់​ខ្លួន ដែល​ជា​ជំនួយ​ទៅ​លើ​រូបភាព​ពុំ​សូវ​ច្បាស់​លើ​ទិដ្ឋភាព​ផ្កាយរណប​របស់​ហ្គូហ្គល ។ 

សំណូមពរ​របស់​សិក្ខាកាម​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្គូហ្គល​ធ្វើ​បច្ចុប្បន្នភាព​រូបភាព​ផ្កាយ​រណប​ឲ្យ​បាន​ច្បាស់ និង​ឆាប់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ចូលរួម​វិភាគទាន​ក្នុង​ការ​ដៅ​ផែនទី​នេះ​កាន់​តែ​មាន​ភាព​ងាយស្រួល ។ 

UME ក្រចេះ


រូបភាព​ផែនទី​ហ្គូហ្គល​ក្រុង​ក្រចេះ នា​ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១២

ផែនទី​ហ្គូហ្គល​ក្រុង​ក្រចេះ​បច្ចុប្បន្ន







Comments